• Thu. Mar 17th, 2022

សង្គ្រាមពាក្យសម្ដី ម៉ែរួយ និងអាចារ្យអេ ត្រូវ​បាន​បញ្ចប់

0 Shares

កាលពីពេលថ្មីៗនេះ ម៉ែរួយ ចេញលិខិតឆ្លើយតបទៅអាចារ្យអេ ថា​ខ្លួននឹងចាត់វិធាន​ការទៅ​តាមផ្លូវច្បាប់ ប្រសិនបើ អាចារ្យអេ បន្តវាយប្រហារ និងបរិហារកេរ្តិ៍ឈ្មោះខ្លួន។ ជម្លោះ​ដែល​ធ្វើ​ឲ្យ​ផ្ញើល​បណ្ដាញ​សង្គម​នេះ ត្រូវ​បាន​សម្របសម្រួល​គ្នា​បញ្ចប់​ហើយ ដែល​មូលហេតុ​ដោយសារតែ​មាន​ការ​យល់​ប្រឡំ​ប៉ុណ្ណោះ។

យោង​តាមការ Live Video ក្នុង Facebook Page របស់អាចារ្យអេ ដែលគ្រប់គ្នាស្គាល់​ថាជាអគ្គនាយក​វិទ្យុ ABC កម្ពុជាកាលពីថ្ងៃទី ៣០ ខែកក្ដដា ឆ្នាំ ២០២០ កន្លងទៅនេះ បាននិយាយវាយប្រហារនិង បរិហារកេរ្តិ៍ មែ​រួយ យ៉ាង​ខ្លាំងខ្លាដោយប្រើពាក្យសម្តីមិនគប្បី ទាំងដែល លោក មិន​បានស្គាល់ មែរួយ ច្បាស់​ផង​ឮ​តែតាម ការផ្ញើររបស់ប្រិយមិត្តខ្លួនថា មែរួយ ប្រើវិធីសាស្ត្រគ្រប់យ៉ាងបោកប្រាស់ ប្រជា​ពល​រដ្ឋ​ខ្មែរ ។

ដោយ អាចារ្យអេ បាន Live Video ក្នុងFacebook Page របស់លោក កាលពីពេលថ្មីៗកន្លងទៅនេះ​បាន វាយប្រហារ និងបរិហារកេរ្តិ៍លមកលើ មែរួយ ចំៗ ដោយមិនបានស៊ើបមើល​និង​សាកសួរ​ឲ្យបាន​ច្បាស់​ពី​ការពិ​តជាក់ស្តែងរឿងរ៉ាវមួយ​ចំនួនពាក់ព័ន្ធ និង​អគ្គនាយិការក្រុមហ៊ុន Rouy Infinity Co.,ltd ​ថា​លោក​ស្រី​ជាមនុស្សបែបណានោះ។

អាចារ្យអេ ក៏បាន​ប្រាប់ប្រិយមិត្តរបស់លោក ថា លើក​ក្រោយ​កុំ​យកព័ត៌​មាន​មិន​ច្បាស់​មក​ប្រាប់​លោក បន្ត​ទៀត បើនិយាយខុសប្រយ័ត្នគេប្តឹង ។ ក្នុងនោះ ម៉ែរួយ ក៌បានបង្ហោះ​សារ​ឆ្លើយ​តប​ទៅ​អាចារ្យអេ ​មានលិខិតស្នាម​អនុញាតិត្រឹមត្រូវ​ទៅតាមផ្លូវច្បាប់។​ឃើញ​ដូច្នេះ​ អាចារ្យអេ ក៏បាន​ឆ្លើយ​តប​ទៅ ម៉ែរួយ វិញថា៖” ក្រុមហ៊ុន ម៉ែរួយ ជាក្រុមហ៊ុន​ស្រប​ច្បាប់ ខ្ញុំឈប់​វាយប្រហារបន្តទៀត​ហើយ ចាប់​ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ​តទៅ”។

បន្ថែម​ពីនេះអាចារ្យអេ ក៏បានសរសើរ ម៉ែរួយ ថា៖” ម៉ែរួយមានសុជីវធម៌ល្អ ចំពោះការនិយាយស្តី គ្មាន​ពាក្យតប​ទៅវិញដោយការជេរ ឬប្រើពាក្យមិនសមរម្យ។សរុបមកវិញរឿង​ដែលកើតឡើង​ទាំង​អស់​ គឺ​ដោយសារការយល់ច្រឡំ ដោយហេតុថា ប្រិយមិត្តអាចារ្យ អេ ជាអ្នកពាំនាំព័ត៌មាន​មិន​ច្បាស់​ប្រាប់​អាចារ្យ​អេ ។

អត្ថបទ​នឹង​រូបភាព៖ ផ្ដល់ឲ្យ​

0 Shares
Copy link
Powered by Social Snap