• Mon. Oct 25th, 2021

ស្អែកនេះភីអិនអិនទទួលសំណួរប្រិយមិត្តអំពីកុនខ្មែរតាមវិទ្យុ​អែហ្វអឹម​១០២

348 Shares

ទូរទស្សន៍ភីអីនអិន ដែលកំពុងត្រៀមដាក់ផ្សាយរឿងភាគបែបអប់រំចិត្ត «អ្នកទីបី» នៅ ថ្ងៃ ស្អែក បាន បង្កើត​យុទ្ធនាការផ្សព្វផសាយដ៏អស្ចារ្សមួយ ដោយមានអ្នកនិពន្ធ ល្បីឈ្មោះ ម៉ីសន សុធារី ជា​ទូត​ផ្សព្វផ្សាយ​របស់ខ្លួន។ កញ្ញា ទូច បុប្ផា ប្រធានកម្មវិធីផ្សាយរបស់ទូរទស្សន៍ភីអីនអិន បានឱ្យដឹងថា ផ្នែកនៃយុទ្ធនាការនេះកញ្ញានិងជជែកផ្ទាល់ជាមួយប្រិយមិត្តមកពីបណ្តាខេត្តដែលជាអ្នកគាំទ្រកុន​ខ្មែរ​យ៉ាង​ចំណាប់​ចំនួន តាម​រយៈវិទ្យុដ៏​ល្បីវ​បំផុតពីរ គឺ វាយោអែហ្វអឹមនិងវិទ្យុអែហ្វអឹម១០២។

នៅព្រឹកម៉ោង១០ស្អែកនេះប្រិយមិត្តអ្នកស្នេហាកុនខ្មែរផលិតករ អ្នកដឹកនាំរឿង អ្នក​ឧបត្ថម្ភ​ដែល​មាន​បំណង​ចោទសួរកញ្ញាអំពីរឿងភាគអ្នកទីបីនេះអាច ខលមកកាន់ស្ថានីយ៍វិទ្យុ១០២FM​ដើម្បី​ឆ្លើយ​ឆ្លង​បានចម្លើយភ្លាមៗ។ លោកជំទាវ ជា ស៊ុនដាណែត នាយិកា​គ្រប់​គ្រង​វិទ្យុអែហ្វអឹម​១០២​បាន​មានប្រសាសន៍ថា «ដោយសារតែPNN មានកុនខ្មែរគ្រាន់បើមើលហើយ ទើបខ្ញុំរាល់ថ្ងៃ មើល​តែPNN ទេ និយាយពិត!PNN ជ្រើសរើសដៃគូសហការ តាម ខ្ញុំដឹង មិនមែនចេះតែទទួលទេ ដូច្នេះ​ខ្ញុំ​គិត​ថា​នេះជារឿងអប់រំសង្គម អប់រំស្ត្រី!» អ្នកនិពន្ធម៉ីសនសុធារីឱ្យដឹងយ៉ាងខ្លីថា «នេះ​ជា​ការ​ឃោសនា​​មួយ​ដើម្បីជួយដល់ភាពយន្តភាគខ្មែរ ក៏ជាគោលការណ៍ចម្បងរបស់ម៉ីសន​សុធារី​ហ្វេនក្លឹប​MST គ្រប់​គ្នាចង់ឃើញសង្គមយើងពោរពេញទៅដោយការជ្រោមជ្រែង និងលើកកម្ពស់​សិល្បៈ​មួយ​ប្រភេទ​ដែលនៅត្រដាបត្រដួសនៅឡើយ»។ ភាពយន្តភាគរឿង អ្នកទីបី បានបង្ហាញ​អំពី​ល្បិច​ល្បង​ល្បួង​ស្នេហ៍បោកបញ្ឆោតបំផ្លាញអនាគតនារីវ័យក្មេង និងការប្រើអន្ទាក់លាភសក្ការៈលុយកាក់ គំនិត​ភ្លើត​ភ្លើន​សម្ភារៈនិយមចង់ឈ្នះចាញ់ ដែលសុទ្ធសឹងជាពុទ្ធិដ៏មានតម្លៃ​សម្រាប់​ព្រមានឱ្យមាន​ការ​គ្រប់គ្រង​ខ្លួនឯងឡើងវិញ ក្នុងចំណោមបុរសនិងនារី ខណៈបញ្ហាស្នេហាត្រីកោណ​និង​ការ​បណ្តាក់​ទុនរឿងបេះដូង ប្តូរយកឱកាស ឋានៈលុយកាក់ នៅតែពុះ​កញ្ជ្រោល​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន។ ​

ភាពយន្ត​ភាគ រឿងអ្នកទីបី ដឹកនាំផលិតដោយលោក លៀក លីណានៃផលិតកម្ម LD និង​មាន​អ្នក​និពន្ធ ឆាយ សុមាលី អ្នកដឹកនាំរឿងពីររូប គឺលោក មង្គល និង លោកស៊ីណាន ដែលភីអិនអិន នឹង​ចាប់​ផ្តើម​ចាក់ផ្សាយភាគដំបូង ថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​តទៅ ពីថ្ងៃចន្ទ ដល់សុក្រ នៅ​វេលា​ម៉ោង​៨ដល់ម៉ោង៩យប់។

348 Shares
Copy link
Powered by Social Snap