• Sun. Oct 17th, 2021
25 Shares

រូប​ភាព​ដែល​លោក​អ្នក​បាន​ឃើញ​នេះ គឺ​ជា​បឹង​លំ​កុដ ដែល​ ជាបឹងធម្មជាតិដ៏ស្រស់​ត្រកាល​ព័ទ្ធជុំវិញ​ដោយ​ព្រៃព្រឹក្សាលតាវល្លិ៍ មានទេសភាពបៃតងខ្ចី ស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ផ្ទៃបឹង​លំកុដ​មាន​ទំហំ ២៥ ហិកតា ហើយ​មាន​ជម្រៅ​រហូត​ដល់​ជាង ៧០ ម៉ែត្រ និង​មាន​ទឹក​ថ្លា​យង់។ ​បឹង​លំកុដ​រួម​នឹង​តំបន់ជុំវិញ​មាន​ទំហំជាង​ ១១០ ហិកតា ត្រូវ​បានរាជរដ្ឋាភិបាល ប្រកាសដាក់​ជាតំបន់ការពារទេសភាព​កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨។​អ្នកតាដែលថែរក្សានៅតំបន់នេះ​គឺមាន​ឈ្មោះ​ គិរីវង្កុដ។

អត្ថបទ​នឹង​រូបភាព៖ Ministry of Environment

25 Shares
Copy link
Powered by Social Snap