• Mon. Mar 14th, 2022

មិនគួរអោយជឿពីអ្នកលក់ត្រកួននៅទីជនបទក្លាយជាឧកញ៉ា ប្រើពេលត្រឹមតែ៥ឆ្នាំ ជាភ្នាក់ងារអចលនទ្រព្យបង្កើតបានទ្រព្យជាង១០លានដុល្លារ។

6.3K Shares

ពីប្រវត្តិក្មេងដើរលក់ត្រកួនកំសត់ម្នាក់នៅទីជនបទ ក្នុងជីវភាពក្រលំបាកខ្វះមុខខ្វះក្រោយ រស់នៅឯជាយខេត្តស្ទឹងត្រែង បានតស៊ូរៀនសូត្ររហូតដល់បរិញ្ញាបត្រជាន់ខ្ពស់ ដោយ​លោកប្រើពេលរៀនផង ជាអាជីព​ភ្នាក់ងារ​អចលនទ្រព្យផង​តាំងពីវ័យ២៣ឆ្នាំ
រហូត​មក​ដល់អាយុ៤៦ឆ្នាំនៅឆ្នាំនេះ។

អ្វីដែលនឹកស្មានមិនដល់នោះគឺក្រៅពីការងារចូលរួមជួយសង្គម ក្នុងបទពិសោធន៍ភ្នាក់ ងារ​អចលនទ្រព្យ២៣ឆ្នាំ លោក តាន់ ខាំភឿ បានទទួលជោគជ័យក្លាយជាឧកញ៉ានៅក្នុងឆ្នាំ២០១៨​ ក្រោយមកក៏ត្រូវបានសុំលាឈប់។

ក្រៅពីជំនាញអចលនទ្រព្យ លោក ខាំភឿ មានជំនាញយ៉ាងពិសេសគឺ ឯកទេសដោះបំណុលបង្វឹកផ្នត់គំនិត និងបង្កើតក្បួនអាជីវកម្មដំបូងដល់កូនសិស្សជំនិតរាប់រយនាក់របស់គាត់កន្លងមកដែលទទួលបានជោគជ័យ។

បច្ចុប្បន្ន លោក តាន់ ខាំ ភឿ ជាអគ្គនាយកនៃក្រុមហ៊ុន អចលនទ្រព្យ ខាំភឿ រៀលធី ឯ.ក (KHAM PHOEUR REALTY CO., LTD.) នៅរាជធានីភ្នំពេញ ហើយក៏ជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច
និងមធ្យម (FASMEC) ប្រចាំខេត្តស្ទឹងត្រែងផងដែរ។
អត្ថបទនិងរូបភាព៖ ផ្ដល់ឲ្យដោយជំនួយការ លោក តាន់ ខាំភឿ

អត្ថបទ​នឹង​រូប​ភាព៖​ផ្ដល់​ឲ្យ​ដោយ ជំនួញ​ការ​លោក ខាំភឿ​

6.3K Shares
Copy link
Powered by Social Snap