• Wed. Mar 30th, 2022

សេដ្ឋកិច្ច​​​កាន់​​តែ​ខ្លាំង មហាសេដ្ឋី​ស្រុក​ខ្មែរ​ទាំង​២​នេះ​បង្កើត​​ក្រុម​ហ៊ុន​ធំ​មួយ​រួម​គ្នា

788 Shares

ក្រុមហ៊ុន​​របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ធនាគារឯកទេសវីង នឹង ក្រុម​ហ៊ុន​ធនាគធនាគារកាណាឌីយ៉ា​របស់​អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បាន​ចាប់​ដៃ​គ្នា​​ភាពជាដៃគូ នឹងធ្វើការរួម​គ្នាដើម្បីស្វែង​រក​ឱកាស​ថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅ​ពេល​ពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាល នៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រង​ នៃក្រុមហ៊ុនទាំងពីរ។

ក្រោមការផ្តួចផ្តើម ភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នា ដើម្បីស្វែងរកឱកាសថ្មីៗ ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប ទទួលបានភាពងាយស្រួល និងសុវត្ថិភាព នៅពេលពួកគេទទួលបាន សេវាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យជីវភាពរស់នៅ របស់ពួកគេ មានភាពកាន់តែប្រសើរឡើង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក នៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា «យើងមានឯកសិទ្ធិ ដែលថ្ងៃនេះ វីងកំពុងចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ដើម្បីស្វែងរកភាពជាដៃគូ ជាមួយធនាគារ ដែលមានវ័យចំណាស់ជាងគេ និងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិយាប័ន្ន ហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ច តាមរយៈប្រព័ន្ធអេកូ ហិរញ្ញវត្ថុដ៏រឹងមាំ»។

លោកលោក ម៉ានូ រ៉ាចាន់ បានបន្តថា «វីងនៅតែងតែរក្សា ចក្ខុវិស័យរបស់ខ្លួន ក្នុងការផ្តល់សេវាកម្ម ហិរញ្ញវត្ថុចល័ត ប្រកបដោយភាពងាយស្រួល សុវត្ថិភាពនិងរហ័ស ដែលសម្រួលដល់ លំហូរសាច់ប្រាក់ នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូ ជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយ នូវការទទួលបានសេវាកម្ម ហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប»។

វីងជាអ្នកផ្តល់សេវា ហិរញ្ញវត្ថុចល័តឈានមុខគេមួយ នៅកម្ពុជាដែលមានបណ្តាញ ភ្នាក់ងារវីង ជិត ៨០០០ កន្លែង ទូទាំងប្រទេស ជាមួយកម្មវិធី វីងស្មាតហ្វូនវីងដ៏ទំនើប និងមានបណ្តាញដៃគូ ក្នុងស្រុក និងក្រៅស្រុកដ៏រឹងមាំ។

លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍ថា «កិច្ចសហការនៅថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់យើង ទាក់ទងនឹងការផ្ដល់ជូន សេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាច ប្រើទៅដល់ប្រជាជនកម្ពុជា។ យើងនឹងនាំយកសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែជិតជាងមុន ទៅដល់អតិថិជន របស់យើងបច្ចុប្បន្ន មិនថានៅតំបន់ ដាច់ស្រយាលក៏ដោយ»។

ធនាគារកាណាឌីយ៉ា បានឈរជើងនៅលើទីផ្សារ​ ដោយជោគជ័យ ជិត៣០ឆ្នាំ ក្នុងការផ្ដល់ជូននូវសេវាកម្ម ដ៏សម្បូរបែប ទៅដល់អតិថិជនទាំងបុគ្គល និងសាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ហើយបានពង្រីកទីផ្សាររបស់ខ្លួន ទៅដល់ប្រទេសឡាវ ដែលជាប្រទេសជិតខាង។

ទាំងវីង និងធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុក ឈានមុខគេនៅកម្ពុជា ដែលមានបំណងប្រើប្រាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាគ្រប់រូប។ វីងត្រូវបានគេទទួលស្គាល់ បានបង្កើតភាពជាដៃគូ យ៉ាងទូលំទូលាយ ជាមួយដៃគូពាណិជ្ជករជាង ៤០០០០ និងជាមួយក្រុមហ៊ុនសំខាន់ៗ នៅក្នុងឧស្សាហកម្មរួមមាន៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union ជាដើម។ ភ្នាក់ងារវីង ដែលត្រូវបានបណ្តុះបណ្តាល យ៉ាងជំនាញ បានកំពុងជួយសម្រួល ផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា នៅគ្រប់ទិសទីកន្លែង នៃប្រទេសកម្ពុជា ចាប់តាំងពីទីក្រុង រហូតដល់ភូមិដាច់ស្រយ៉ាល៕

788 Shares
Copy link
Powered by Social Snap