• Thu. Oct 28th, 2021

សម្ដេច ហ៊ុន ​សែន ​ប្រកា​ស​ថា រដ្ឋ​នឹ​​ង​​ចំណា​​យ​១ខែ​ប្រមា​ណ ២៥​លា​ន​ដុ​ល្លារជួយស​ង្គ្រោះពលរដ្ឋក្រី​ក្រ​ជាង៦០ម៉ឺន​គ្រួសារដែល​ទទួល​រង​​ពី​វិ​បត្តិកូ​វី​ដ​១៩

110 Shares

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រដ្ឋនឹងចំណាយ១​ខែប្រមាណ ២៥លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះ​ពលរដ្ឋក្រីក្រជាង៦០​ម៉ឺន​គ្រួសារដែលទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩។ សម្តេចប្រកាសបែបនេះ ក្នុង​ពិធីអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នឹង​នឹងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃ​ទី​២៤​ខែមិថុនា​ ឆ្នាំ ២០២០។​

សម្ដេច​បាន​បន្តថា ជំងឺឆ្លង​កូ​វីដ​១៩​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក គឺ​បាន​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​មកលើ​សេដ្ឋកិច្ចជាតិ។ ពលរដ្ឋ​មួយចំនួន​ត្រូវបាន​ផ្អាក​ការងារ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​នៅតាម​ជនបទ​ដាច់ស្រយាល​មួយចំនួន កំពុង​ជួបប្រទះ​ការខ្វះខាត​ម្ហូបអាហារ​។

សម្ដេចតេជោ គូសបញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​រិះរក​វិធី​នានា​ដែល​អាច​ធ្វើបាន​ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងស្ថានភាព​ចាំបាច់​នេះ​។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យ​ពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​កុំអោយ​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដោយ​ប្រើប្រាស់​ម៉ាស​ពាក់​ការពារ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​។​

ចំពោះ​ក្រុមហ៊ុន និង​អ្នកគ្រប់គ្រង​នៅតាម​ទីកន្លែង​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​ដូចជា​ផ្សារ ផ្សារ​ទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាង​កាហ្វេ ជាពិសេស​គ្លីនិក និង​មន្ទី​ពេទ្យ​ព្យាបាល​ទាំង​រដ្ឋ​និង​ឯកជន ត្រូវមាន​ទឹកជែល ឬ​អាល់កុល និង​ម៉ាស ដើម្បីឱ្យ​អតិថិជន​ប្រើប្រាស់​ការពារទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ពី​ម្នាក់​ទៅ​ម្នាក់​៕​

110 Shares
Copy link
Powered by Social Snap