• Sun. Oct 17th, 2021

ម៉េង កែវពេជ្ជតា ត្រូវ​ប្អូន​ស្រី​បង្កើត​សម្ដេច​​តេជោ​​ដាក់​ពាក្យ​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ

159 Shares

តារា​ចម្រៀង​ចាស់​វស្សា ម៉េង កែវពេជ្ជតា រង​បណ្ដឹង​ពី​ប្អូន​ស្រី​បង្កើត​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ​លោក​ជំទាវ ហ៊ុន ស៊ីណាត។ ក្នុង​ពាក្យ​បណ្ដឹង លោក​ជំទាវ បាន​ចោទ​អ្នក​នាង ម៉េង កែវពេជ្រ​ចិន្ដា និង​គូកន​ថា​បាន​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​លើ​លោក​ជំទាវ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​លោកជំទាវ ហ៊ុន ស៊ីណាត ដែល​បាន​ដាក់​ចូល​សាលាដំបូង​រាជធានី ភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២០ នេះ បាន​រៀបរាប់​ថា តារា​ចម្រៀង​ម៉េង ម៉េង​កែវពេជ្ជតា បាន​និយាយ​នូវ​ពាក្យ​សម្ដី​ធ្ងន់​ៗ​តាម​ហ្វេសប៊ុក​ Live នូវ​រឿង​មួយ​ដែល​ទាក់ទង​ដល់​ឈ្មោះ​របស់​​លោក​ជំទាវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ ២០២០។ ដូច្នេះ​ហើយ ទើប​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​សម្រេច​ប្ដឹង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស អ្នកនាង​ ម៉េង កែវពេជ្ជតា តាម​ផ្លូវ​ច្បាប់ ហើយ​ក៏ទាមទារ​សំណង​ជំងឺ​ចិត្ដ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។

តាម​ការ​វាយ​ត្រា​បញ្ជាក់​លើ​​ពាក្យ​បណ្ដឹង​ បាន​ឲ្យ​ដឹង​ថា បណ្ដឹង​នេះ​បាន​ចូល​ដល់​អយ្យការ​អម​សាលា​ដំបូងរាជធានី​ភ្នំពេញ នៅ​ម៉ោង ៩ និង ២៥​នាទី​ព្រឹក។ យ៉ាង​ណា មិន​ទាន់ឃើញ​អ្នក​នាង ម៉េង កែវពេជ្ជតា មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ។

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ តារា​ចម្រៀង ម៉េង កែវពេជ្ជតា ត្រូវ​បាន​គេ​មើល​ឃើញ​ថា រង​នូវ​ការ​រិះគន់​ផង និង​គាំទ្រ​ផង ក្រោយ​ពី​នាង​ បាន​Live ហ្វេសប៊ុក បរិយាយ​ជា​បន្ដ​បន្ទាប់​ទាក់ទង​នឹង​សកម្មភាព​សិល្បៈ និង​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​នាង​នៅ​ក្នុង​សង្គម។ ថ្មីៗ​នេះៗ តារា​ចម្រៀង​រូប​​នេះ​​ទើប​តែ​ទទួល​រង​នៅ​ពាក្យ​បណ្ដឹង​ពី​ស្ត្រី​ម្នាក់​​​​​​​​​ឈ្មោះ រស់ សោភ័ណ្ឌ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​គេ​សង្ស័យ​ថា ជា​ភរិយា​អតីត​ស្វាមី​នាង​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​ប្ដឹង​​អ្នក​នាង​ពី​បទ​​​​​​​​​​​​​​​​​​​​​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​សម្លុត​កុំឲ្យដាក់ពាក្យបណ្តឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​បណ្ដាញ​សង្គម​Facebook ផង​ដែរ ហើយ​​បណ្ដឹង​នោះ​នៅ​មិន​ទាន់​ដឹង​ថា បាន​ដោះស្រាយ​នៅ​ឡើយ​នោះ​ទេ៕

159 Shares
Copy link
Powered by Social Snap