• Thu. Oct 28th, 2021

ទ្រាំ​លែង​បាន ម៉េង កែវពេជ្ជតា ឆ្លើយ​បក ករណី​បណ្ដឹង​ពី​ស្ត្រី​ម្នាក់​មក​លើ​នាង

277 Shares

បណ្ដឹង​របស់​​ស្ត្រី​ម្នាក់​​​​​​​​​​​​​​ ឈ្មោះ រស់ សោភ័ណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​គេ​សង្ស័យ​ថា ជា​ភរិយា​អតីស្វាមី​នាង បាន​ដាក់​ពាក្យ​ប្តឹង តារា​ចម្រៀង​អ្នក​នាង ម៉េង កែវពេជ្ជតា​ទៅ​កាន់​សាលាដំបូងរាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​ពីបទ ​​​​​​​​​​​​​​​​​​​​​បរិហារកេរ្តិ៍​ជា​សាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្តឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​បណ្ដាញ​សង្គម​Facebook កាល​ពី​ពេល​ថ្មី​នេះ គិត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​យក​សំណុំ​រឿង​នោះ មក​ចាត់​ការ​នៅ​ឡើយ​ទេ។ ប៉ុន្មាន​នាទី​នេះ អ្នក​នាង ម៉េង កែវពេជ្ជតា បាន​ចេញ​មក​​​ឆ្លើយ​បក លើ​ផេក​ផ្លូវ​ការ​របស់​អ្នក​នាង​មាន ខ្លឹមសារ​ដូច​ខាង​ក្រោម៖

(ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសម្លេងជេររបស់ខ្ញុំ​ក្នុងខ្សែរអាត់​ និង​ពាក្យ​មួល​បង្កាច់​​មួយ​ចំនួន​ដែលជនថោកទាបបានធ្វើ​ដើ​ម្បីអោយគេស្អប់ខ្ញុំ ពេលនេះខ្ញុំ​ និងកូន​បាន​ទទួល​យុត្តិ​ធម៌​អំពីមហាជនរាប់​លាននាក់ហើយ​ គឺលែងមានការយល់ច្រលំ​ និងបានទទួលនូវការអាណិត​ ការ​ផ្តល់​កម្លាំងចិត្តយ៉ាងកក់ក្តៅ​ ។ ម្តាយកូនយេីងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់​ ������

…ប៉ុន្តែអតីត​ ស្វាមីបោះត្រារបស់ខ្ញុំ​ ដែលពាក់ផ្កាយលើ​ស្មាដោយសារខ្ញុំ​ បានដឹកដៃ​ប្រពន្ធចុង​ក្មេង​ជាង​៣០​ឆ្នាំ​មកប្តឹងខ្ញុំអោយឡើ​ងតុលាការទៅវិញ ! ផ្កាយលេីស្មានេះបានធ្វើ​បាបខ្ញុំ​ និង​កូន​កាល​ពី​១០​ឆ្នាំ​មុន​ម្តងហេីយ។ ពិតជាសក្តិសមនិងកិត្តិយស​ឯកឧត្តមផ្កាយបីនៃក្រសួងមហាផ្ទៃមែន​ ក្លាហាន​ណាស់​ ក្លាហានបានតែជាមួយ​មនុស្សស្រី​ និងកូនក្មេង​ ។ ដើម្បីផ្គាប់ចិត្តស្រី​ចុង​ ហ៊ាន​លើក​ដៃ​ធ្វើ​បាប​កូនខ្លួនឯង​ !

បងប្អូនណាអាចឆ្លើយនឹងខ្ញុំបាន​ ?​ក្នុងលោកនេះ​ តើ​មាន​ស្ត្រីប៉ុន្មាននាក់ដែលត្រូវប្តីថោកទាប​ផិតក្បត់​ដេញ​ប្រពន្ធ​កូន​ចេញពីផ្ទះ​ ហើ​យ​ដឹកដៃប្រពន្ធចុងមកប្តឹងប្រពន្ធដើម​ ? ? ក្នុង​លោកនេះ​ តើមានកូន​ប៉ុន្មាន​នាក់​ដែលត្រូវរង​ភាពកំព្រាឪ​ ព្រោះតែឪស្រីស្រាល្បែង​ ?

ក្នុង​លោក​នេះ​ ​តើមានកូនប៉ុន្មាននាក់ដែលត្រូវឪពុកចិត្តតិរិច្ឆាន​ តាមយាយីសូម្បីសល់ម្តាយ​តែមួយ​ហើ​យនៅមកតាមបំផ្លាញដោយមិនខ្វល់ដល់ការរស់នៅរៀនសូត្រ​ និងអារម្មណ៍​កូន ឥត​ល្ហែរ​បែប​នេះ​​ ?​តើ​ឯណាទៅកត្តិយសជានាយនគរបាលជាតិ​ ? ឯណា​ទៅកិត្តិយសជាមនុស្ស ? ឯណា​ទៅ​កិត្តិយស​ជាឪពុក​ ?

គិតទៅ​ គ្រាន់តែខ្ញុំចង់រកយុត្តិធម៌​ និងកិត្តិយសដែលបាត់បង់អស់រយៈ១០ឆ្នាំដោយសារពួកគេសោះ​ ក៏​ពួក​គេមិនព្រមដែរ ពួកគេចង់អោយខ្ញុំរស់ក្នុងឈ្មោះថោកទាប​ និងយល់ច្រលំ​ជារៀងរហូត ទើប​ពួក​គេ​សុខ​ចិត្ត​ពួកគេពិតជាមិនចង់អោយខ្ញុំទទួលបាន​យុត្តិធម៌ទេ​ ។ ពេលនេះ​ជុំវិញខ្ញុំសុតតែបីសាច​ និង​ខ្មោច​ព្រាយ​ចូល​មករារាំង​ ..ប៉ុន្តែខ្ញុំមិនខ្លាច​ឡេីយ​ ! យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ​ !

ទោះ​ជាពិបាកយ៉ាងណា​ ក៏ខ្ញុំមិនព្រមសូមទោសអាមនុស្សក្បត់ប្រពន្ធកូន​ ក្បត់ប្រពៃណីយ​ទាំងពីរ​នាក់​ឯងជាដាច់ខាត​ !​ ! !)

បែប​​ណា​ក្ដី ទាក់​ទិនទៅ​នឹងបណ្ដឹងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេ​នៅ​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​ភាគី​ម្ខាង​បន្ត​ទៀត​នៅ​ឡើយ​ទេ​នោះ​ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

277 Shares
Copy link
Powered by Social Snap