• Sun. Mar 13th, 2022

ក្នុងខែ ឧសភា សមត្ថកិ​ច្ចផា​ក​ពិន័​យអ្នក​លើ្មស​ច្បាប់​ចរាចរណ៍ បាន​ជា​ង​​៧០ម៉ឺន​ដុល្លារ ខ​​ណៈ​​គ្រោះ​​ថ្នាក់​ចរា​ចរ​​ណ៍មា​​នកា​​រ​​ធ្លាក់​ចុះ

269 Shares

រយៈពេល ១ខែ ចាប់ពីថ្ងៃទី ០១-៣១ ខែឧសភា ឆ្នាំ ២០២០ សមត្ថកិច្ចបានផាក​ពិន័យអ្នកល្មើសច្បាប់ចរាចរណ៍បានប្រាក់ចំនួនជាង ៣ពាន់លានរៀល ស្មើនឹងជាង ៧០ដុល្លារអាមេរិក ខណៈដែលគ្រោះថ្នាក់ចរាចរណ៍មានការ​ធ្លាក់ចុះគួរឲ្យកត់​សម្គាល់។  នេះបើតាមការបញ្ជាក់របស់នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នង​ការរងនគរ​បាលជាតិ នៅក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០។

នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា រយៈពេល ១ខែ ចាប់ពីថ្ងៃទី ០១-៣១ ខែឧសភា ឆ្នាំ ២០២០ សមត្ថកិច្ចបានផាកពិន័យអ្នកល្មើស​ច្បាប់ចរាចរ​ណ៍​បានប្រាក់ចំនួនជាង ៣ពាន់លានរៀល ស្មើនឹងជាង ៧០ដុល្លារអាមេរិក ខណៈដែលគ្រោះថ្នាក់ចរាចរណ៍មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បន្ទាប់ពីធ្វើការ​រិតបន្តឹងរយៈពេល១ខែមកនេះ។ 

បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍​មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% ។ នេះបើតាមការគូសបញ្ជាក់របស់នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន។

នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានកត់សម្គាល់ថា បើទោះជានៅខែឧសភាកន្លងទៅ​នេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការធ្លាក់ចុះក្តី ប៉ុន្តែគ្រោះការស្លាប់ដោយគ្រោះ​ថ្នាក់ចរាចរណ៍ នៅមានតួលេខគួរឲ្យបារម្ភ ជាពិសេសអត្រាខ្ពស់នៃគ្រោះថ្នាក់អ្នកជិះម៉ូតូ ដោយមិនបានពាក់មួកសុវត្ថិភាព។ ជាមូយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោ បន្តអំពាវនាវដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវចូលរួមគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា ដើម្បីលើក​ស្ទួយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិយើង។

អគ្គស្នងការរងនគរបាលជាតិ មានមោទភាពចំពោះលទ្ធផលកិច្ចខិតខំប្រឹង​ប្រែងរបស់​សមត្ថកិច្ចក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ដោយឯកឧត្តម សង្កត់ធ្ងន់ថា គ្រោះថ្នាក់​ចរាចរណ៍ធ្លាក់ចុះបែបនេះ ពុំធ្លាប់មានពីមុនមក។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ពិន័យលើមន្រ្តីនគរបាលចំនួន ៥រូប នៅក្នុងខែ ឧសភា ទី១ ប្រធានការិយាល័យខេត្តកំពង់ធំ ត្រូវបានដកហូតមុខ​ដំណែង ព្យួរការងារ, ទី២ ព្យួរការងារអធិការរងស្រុកចន្ទ្រា និងទី៣ ព្យួរការងារមន្រ្តី​ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ចំនួន ៣រូប ដែលបានប្រព្រឹត្តខុសបទបញ្ជា៕

269 Shares
Copy link
Powered by Social Snap