• Sat. Mar 19th, 2022

លោក សំ កុសល៖ ចាប់ផ្តើមចេញរកស៊ីទើបបាន៣ខែ ស្រាប់តែអស់លុយ តើគួរធ្វើបែបណា?

13 Shares

ជាទូទៅក្នុងការចាប់បើកអាជីវកម្មមួយតែងតែត្រូវការដើមទុនសម្រាប់យកមកផ្គត់​ផ្គង់នៅក្នុងអាជីវកម្ម ដើម្បីឱ្យវាដំណើរការបានល្អ។ មែនទែនទៅសម្រាប់អាជីវកម្មខ្លះទៀតស្របពេលដំណើរការបានរយៈពេលសមរម្យក៏មានបញ្ហាខាងហរិញ្ញវត្ថុដែលជាការរារាំងមួយធ្វើឱ្យអាជីវកម្មនោះមិនសូវដំណើរការបានល្អថែមទៀតផង។ ស្របពេលដែលចាប់ផ្តើមចេញរកសុី ទើបបាន៣ខែស្រាប់តែអស់លុយ តើអ្នកគួរធ្វើបែបណា?

ទទឹមនឹងរឿងនេះផងដែរ លោក សំ កុសល ជាស្ថាបនិកBusiness Cambodia នឹងលើកបង្ហាញពីដំណោះស្រាយ ស្របពេលដែលអ្នកចាប់ផ្តើមរកសុីទើបបាន៣ខែស្រាបតែអស់លុយ តើអ្នកគួរធ្វើបែបណា? ដោយដំណោះស្រាយទាំងអស់នោះរួមមានដូចខាងក្រោម៖

១. បង្កើនការលក់

នៅពេលដែលអាជីវកម្មមួួយអាចដំណើរការបានល្អនោះគឺវាអាស្រ័យទៅលើការចាប់ផ្តើមរៀបចំការលក់ឱ្យមានភាពល្អប្រសើរ ទើបវាអាចធ្វើឱ្យអាជីវកម្មនោះទទួលនូវបានភាពជោគជ័យ។ ស្របពេលអាជីវកម្មខ្លះមានការរារាំងនូវបញ្ហាខាងហរិញ្ញាវត្ថុមួយចំនួួន ដែលធ្វើឱ្យដំណើរការអាជីវកម្មនោះមានការជាប់គាំងនៅនឹងមួយកន្លែង ដោយសារតែអ្នកខ្លះមិនសូវមានវិធីដោះស្រាយនូវបញ្ហាទាំងអស់នោះ។ដូច្នេះហើយបញ្ហាដែលអ្នកជួបនៅក្នុងអាជីវកម្មនោះគឺអ្នកមិនមានភាពច្បាស់លាស់នៅក្នុងការលក់នៅផលិតផលឱ្យបានល្អ ដែលជាបញ្ហាដែលចម្បង។អ្វីដែលសំខាន់នោះគឺអ្នកត្រូវតែបង្កើនការលក់ឱ្យបានខ្លាំងជាមុខទៅលើផលិតផលរបស់អ្នកដែលមានក្នុងអាជីវកម្មនោះធ្វើយ៉ាងឱ្យអតិថិជនមានភាពជឿលទុកចិត្តក្នុងការទិញនូវសម្ភារទាំងនោះយកទៅប្រើប្រាស់។

២. ច្នៃផលិតផល

តាមធម្មតានៅពេលដែលអ្នកជួបមាននូវបញ្ហាខាងផ្នែកហរិញ្ញវត្ថុនៅក្នុងអាជីវកម្មនោះ អ្វីដែលអ្នកត្រូវចាប់ផ្តើមដោះស្រាយ គឺអ្នកត្រូវតែចេះកែច្នៃផលិតផលរបស់អ្នកឱ្យមានប្រសិទ្ធភាពជាងមុខសិន នឹងមានការរៀបចំនូវផលិតផលឱ្យមានភាពទាក់ទាញជាមុន។ ជាពិសេសនោះអ្នកត្រូវចេះច្នៃផលិតផលរបស់អ្នកឱ្យបានល្អជាងមុខនៅផលិតផលទាំងអស់នោះឱ្យមានតម្លៃជាមុខផងដែរ។

៣.បង្កើនFacebook

អ្នកទាំងអស់គ្នាបានដឹងហើយថាប្រសិនបើចង់ឱ្យអាជីវកម្មរបស់អ្នកកាន់តែមានភាពរីកចម្រើននោះ គឺអ្នកត្រូចាប់ផ្តើមផ្លាស់ប្តូរទម្រង់ក្នុងការលក់របស់អ្នកជាមុខសិន។ មែនទែនទៅនាពេលបច្ចុប្បន្ននេះឃើញថាមានការប្រើប្រាស់ទៅលើបច្ចេកវិទ្យាជាច្រើនដើម្បីបង្កើនរកប្រភពចំណូលតាមរយៈឧបករណ៍ទាំងអស់នោះ។ ដូច្នេះអ្នកត្រូវមានគំនិតក្នុងកាច្នៃប្រឌិតទៅលើប្រព័ន្ធទំនើបៗដែលមានការពេញនិយមក្នុងការប្រើប្រាស់ទៅលើវាឱ្យបានច្រើន។ ជាពិសេនោះទៅលើការបង្កើន ប្រព័ន្ធ Facebookឬ ក៏Facebook Page ដើម្បីប្រមូតទៅលើផលិតផលរបស់អ្នកឱ្យកាន់តែមានការទទួលស្គាល់ច្រើនពីសំណាក់អតិថិជន ដោយសារតែអតិថិជនខ្លះមានការពិបាកក្នុងការធ្វើដំណើរដោយផ្ទាល់ឬក៏ពិបាកក្នុងការចតឡានជាដើមដែលអតិថិជនភាគច្រើនមិនចូលចិត្តដើរផ្សារនឹងភាគច្រើនគេពេញនិយមការបញ្ជារទិញតាមតាមអនឡាញតែប៉ុណ្ណោះ។

៤. រៀបចំចំណូល

ស្របពេលដែលអ្នកជិតអស់នៅប្រាក់ចំណូលក្នុងការប្រកបទៅលើអាជីវកម្មនោះ អ្នកត្រូវតែចេះគិតថាតើការចំណាយណាមួយដែលអ្នកបានចំណាយដោយមិនត្រឹមត្រូវទៅលើគម្រោងដែលបានដាក់ទុក។ អ្វីដែលសំខាន់នោះអ្នកត្រូវតែមានគំនិតក្នុងការបែងចែកប្រាក់ចំណូលឬក៏របៀបចំចំណូលណាមួយឱ្យចំខ្ទង់ដែលអ្នកចង់ចំណាយ ដើម្បីមានការគ្រប់គ្រងកាន់តែល្អប្រសើរជាមុខថែមទៀងផង។

ជាការពិតណាស់ចំណុចខាងលើដែលបានដាក់បង្ហាញនេះសុទ្ធសឹងតែជារបៀបដោះស្រាយបញ្ហា ស្របពេលដែលអ្នកកំពុងចាប់ផ្តើមអាជីវកម្មមិនទាន់បានរយៈពេលយូផង ស្រាបតែអស់លុយសម្រាប់ដំណើរក្នុងអាជីវកម្មដែលមានមនុស្សជាច្រើនកំពុង់ជួបទៅលើបញ្ហានេះ។ ជាពិសេសនោះសម្រាប់អ្នកដែលជួប មាននូវបញ្ហានេះអាចយកចំណុចខាងលើទៅអនុវត្តតាមបានដោយទទួលបាននូវប្រសិទ្ធថែមទៀតផង។

អត្ថបទដោយ៖តែម សុគន្ធា(Kun Thea Tem)

ប្រភព៖ business-cambodia.com

13 Shares
Copy link
Powered by Social Snap